១ មើល ឬ ប្ដូរកម្មវិធីដែលបានបើករួច
មានប្រិយមិត្តមួយចំនួនប្រហែលជាឆ្ងល់ហើយថា ធ្វើម៉េចទើបអាចបើកកម្មវិធីដែលបានបើកម្ដងហើយបានលឿនជាងមុន។ វិធីសាស្ត្រនោះគឺងាយៗដោយគ្រាន់តែ ចុចលើ home button ចំនួនពីរដងនោះផ្ទាំងកម្មវិធី (App Switcher) ដែលអ្នកធ្លាប់បើកនឹងបង្ហាញចេញមក។ ផ្ទាំងដំបូងគឺជាផ្ទាំងកម្មវិធីទាំងឡាយណាដែលអ្នកទើបតែបើកថ្មីៗ និងទាញមកឆ្វេងគឺជាកម្មវិធីដែលបានបើកមុនៗ។
២ បិទកម្មវិធីដែលខូច
ជាធម្មតាកម្មវិធីរបស់ windows ឬ iOS ក្ដីតែងតែកើតមានបញ្ហាខូច ឬគាំងជារឿងធម្មតា តែចំណុចសំខាន់គឺថាតើយើងអាចដោះស្រាយវាតាមវិធីណា។ ចំពោះ iOS វិញគឺមានភាពសាមញ្ញនិងងាយស្រួលបំផុត ដោយគ្រាន់តែចេញមកកាន់ homescreen ហើយចុចលើ home button ចំនួនពីរដង ស្រដៀងនឹងរបៀបទី ១ ដែរ។ បន្ទាប់មកស្វែងរកកម្មវិធីដែលអ្នកចង់បិទ ហើយចុចលើ icon នោះអោយជាប់ ពី ១ ទៅ ២ វិនាទី រួចចុចសញ្ញាលេខដកលើ icon កម្មវិធីដែលចង់បិទជាការស្រេច។
៣ Buttonលាក់ក្នុង App Switcher
iPad និង iPhoneមាន Button មួយចំនួនត្រូវបានលាក់នៅក្នុង App Switcher ដូចជា screen orientation, pause/play/go back/skip សម្រាប់ចាក់បទចម្រៀង។ លើសពីនេះ iPad មានលក្ខណៈពិសេស ២ទៀតគឺ Button សម្រាប់បន្ថែមបន្ថយសំឡេង និងពន្លឺ។ របៀបចូលទៅកាន់ Button ទាំងនោះរបស់ iPad និង iPhone គឺដូចគ្នា។ ដំបូងចុចលើ home button ពីរដងដើម្បីចេញផ្ទាំងកម្មវិធី App Switcher រួចទាញមកខាងស្ដាំជាការស្រេច។
៤ The Notifications Center
Notifications Center ភ្ជាប់មកជាមួយ iOS 5 គឺជាផ្ទាំងរាយសារថ្មីៗដែលមិនទាន់អាន, សារដែលចេញពីកម្មវិធីផ្សេងៗ និង widgets ដែលមានដូចជា weather, stocks ជាដើម។ ដើម្បីបើកផ្ទាំងនេះបាន អ្នកអាចយកម្រាមដៃទាញចុះក្រោមផ្នែកខាងលើបំផុតនៃអេក្រង់។
៥ Shortcut កាមេរ៉ា
ប្រិយមិត្តដែលកំពុងប្រើ iOS 5 ទាំងអស់អាចបើកកាមេរ៉ាបានទោះបីជាជាប់សោក៏ដោយ។ របៀបចូលទៅកាន់កាមេរ៉ាតាមរយៈផ្លូវកាត់នៅពេលទូរស័ព្ទជាប់សោ គឺចុចលើ home button ពីរដង ហើយ ភ្លាមនោះ button កាមេរ៉ានឹងបង្ហាញចេញមក។
Tag :
PHONE