អំពើហឹង្សាលើស្ត្រី
នៅក្នុងជំពូកនេះ
យើងពិភាក្សាទៅលើ៣ផ្នែកសំខាន់ៗ គឺអំពើហឹង្សាក្នុងគ្រួសារ ការបំពានផ្លូវភេទ និងចំណាកស្រុកនិងការជួញដូរមនុស្ស។
១.អំពើហឹង្សាក្នុងគ្រួសារ
១.១.គំនិតយោបល់ខុស
និងនិយមន័យ
១.១.១.គំនិតយល់ខុស
-មនុស្សមួយចំនួនយល់ថាអំពើហឹង្សាក្នុងគ្រួសារគឺជារឿងផ្ទៃក្នុងរបស់គ្រួសារគេមិនចាំបាច់អ្នកដ៏ទៃលូកដៃឡើយ។
-មនុស្សមួយចំនួនយល់ថា
ស្រ្តីដែលរងគ្រោះដោយអំពើហឹង្សាក្នុងគ្រួសារ យសាកម្មពៀររបស់នាង កាលពីជាតិមុន។ ដោយសារការយល់ឃើញបែបនេះហើយ
ទើបធ្វើឲ្យជន រងគ្រោះ មិនហ៊ានប្តឹង ទៅអាជ្ញាធរ
និងប្រាប់អ្នកជិតខាងពេលមានអំពើ ហិង្សាកើតឡើង។
-មនុស្សមួយចំនួនយល់
ថាបុរស់មានសិទ្ធរួមភេទជាមួយប្រពន្ធនៅពេលត្រូវការ ហើយស្រ្តីត្រូវតែ
បំពេញកាតព្វកិច្ចនេះ។ ដោយសារការយល់ឃើញបែបនេះហើយ ទើបស្ត្រីមួយចំនួនតែងតែទទួលរង
នូវការរំលោភបំពានខាងផ្លូវភេទពីសំណាក់ស្វាមីរបស់ខ្លួន ហើយពួកគាត់មិនហ៊ាននិយាយរឿង
នេះប្រាប់អ្នកដ៏ទៃទេ។
១.១.២.និយមន័យ
អំពើហឹង្សាក្នុងគ្រួសារ គឺជាការរំលោភបំពាន
ឬការបង្ខិតបង្ខំផ្លូវចិត្ត ផ្លូវកាយ ផ្លូវភេទ និងការរំលោភ បំពានខាង ផ្នែកជីវភាពសេដ្ឋកិច្ច ពីសំណាក់បុគ្គលម្នាក់(ឬច្រើន)
ដើម្បីត្រួតត្រា លើបុគ្គលផ្សេងៗទៀតដែលរស់នៅក្រោម ដំបូលតែមួយ
ឬសមាជិកក្នុងបន្ទុកគ្រួសារ។
អពើហឹង្សាផ្លូវកាយ គឺជាអំពើទាំងឡាយណាបណ្តាលអោយប៉ះពាល់ដល់រាងកាយ
ឬជីវិត ដូចជា ការទះ ការវាយ កាដាល់ ការទាត់ធាក់ ការបង្ករបួសស្នាមដល់សុខភាព
ឬការសម្លាប់ជាដើម។
អំពើហឹង្សាផ្លូវភេទ គឺជាអំពើទាំងឡាយណាបៀតបៀនផ្លូវភេទ
ឬសេរីភាពផ្លូវភេទរបស់បុគ្គលណាម្នាក់ដែរមិនអាចរំលោភបាន
ដូចជាប្តីបង្ខំប្រពន្ធរបស់ខ្លួនរួមភេទ ឬបង្ខំប្រពន្ធមើលរឿងអាសអាភាសជាដើម។
អំពើហឹង្សាផ្លូវចិត្ត
គឺជាអំពើទាំងឡាយណាបណ្តាលឲ្យមានការដាក់សម្ពាធដោយផ្ទាល់ចិត្ត
ឬការគិតរបស់បុគ្គលណាម្នាក់ ជាពិសេសស្រ្តី ដូចជា
ការគំរាមគំហែងផ្សេងៗឬការគំរាមកំហែងយកលុយ ការបន្ទាបបន្ថោក ការបង្ខូចកិត្តិយសនិងសេចក្តីថ្លៃថ្នូរការផ្តាច់ទំនាក់ទំនងឲ្យនៅឯកោពីញ្ញាតិមិត្ត ឬការបង្ខំឲ្យធ្វើសកម្មភាពណាមួយខុស
ពីបំណងរបស់បុគ្គលណាម្មាក់។
អំពើហឹង្សាផ្នែកសេដ្ឋកិច្ចៈ
គឺជាអំពើទាំងឡាយណាបណ្តាលអោយមានការដកហូត ឬកំហិតសិទ្ធដែល
ជនរងគ្រោះមានការពាក់ព័ន្ទនឹងសិទ្ធលើកកម្មសិទ្ធ ការប្រើប្រាស់
ការចាត់ចែងផ្ទះសម្បែង ម្ហូបអាហារ
សំលៀកបំពាក់និងចំណែកខ្លះទៀតនៃទ្រព្យសម្បត្តិ ប្រាក់ចំណូលឬធនធានផ្សេងៗ
តាមរូបភាពផ្សេងៗ
ដូចជាការបំផ្លិចបំផ្លាញ ឬការធ្វើឲ្យខូចខាតទ្រព្យសម្បតិ្តនោះ។
១.២. គោលការណ៍ច្បាប់
.ការរើសអើងគ្រប់ប្រភេទប្រឆាំងនឹងស្រ្តីភេទត្រូវលុបបំបាត់ចោល។
ដូចច្នេះអំពើហិង្សាក្នុងគ្រួសារ
ត្រូវតែលុបបំបាត់ចោលដោយដោយសារវាជាការរើសអើងមួយប្រភេទដែរ។
.ច្បាប់រ៉ាប់រងមិនឲ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាម្នាក់ឡើយ។
ច្បាប់ការពារ
ជីវិតកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។
.អំពើហឹង្សាទាំងឡាយណាដែលជាបទល្មើសព្រហ្មទណ្ឌ
ត្រូវផ្តន្ទាទោសយោងតាមច្បាប់ព្រហ្ម
ទណ្ឌជាធរមាន។ ដូចនេះ អំពើហិង្សាក្នុងគ្រួសារជាអំពើខុសច្បាប់។
.អំពើហិង្សាដោយចេតនា
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាការប្រាក់
ពី៤.០០០.០០០(បួនលានរៀល) ទៅ ១០.០០០.០០០(ដប់លានរៀល) កាលបើអំពើហិង្សានេះ
ត្រូវបានប្រព្រឹត្តដោយសហព័ទ្ធ ឬដោយអនីតិសង្វាសជន របស់ជនរងគ្រោះ។
ដំណើការនៃការដោះស្រាយៈ
ដំណើការនៃការដោះស្រាយករណីអំពើហឹង្សាក្នុងគ្រួសារមាន
២របៀប៖
-ករណីស្រាល ៖ ភាគីទាំងសងខាងអាចសុំឲ្យមានការសម្រុះសម្រួលនៅថ្នាក់ឃុំ
សង្កាត់
ចំពោះបទល្មើសដែរជាអំពើហិង្សាប៉ះពាល់ខាងផ្លូចិត្ត
ឬផ្លូវជីវភាពសេដ្ឋកិច្ច និងបទល្មើសមជ្ឈិមស្រាល ឬបទលហុ ការផ្សះផ្សា ឬសម្រុះសម្រួលអាចធ្វើទៅបានតាមាការយល់ព្រម
ពីភាគីទាំងសងខាង។
-ករណីធ្ងន់ធ្ងរ ៖ ការសម្រុះសម្រួលនៅថ្នាក់ឃុំ
សង្កាត់ មិនអាចធ្វើបានឡើយ
ក្នុងការចូលរួមអនុវត្តនីតិវិធីព្រហ្មទណ្ឌជាធរមាន
អាជ្ញាធរមានសម្ថកិច្ចពុំអាចធ្វើអន្តរា
គមន៍ដើម្បីផ្សះផ្សារ
ឬសម្រុះសម្រួលបទល្មើសព្រហ្មទណ្ឌដែលមានលក្ខណៈជាបទឧក្រិដ្ឋ ឬបទមជ្ឈិម
ធ្ងន់ធ្ងរបានទេ។
Tag :
ស្ត្រីគួរយល់ដឹង