របៀបដំឡើង Driver របស់ USB Modem
ជាដំបូងអ្នកត្រូវដាក់ស៊ីមកាតចូលក្នុង Modem របស់អ្នកឲ្យបានត្រឹមត្រូវសូមមើលរូបខាងក្រោម ៖
បន្ទាប់មកដោត USB Modem នោះទៅកាន់ Port USB វានឹងចេញផ្ទាំងដូចខាងក្រោម ដើម្បីឲ្យអ្នកធ្វើការដំឡើង Driver របស់ Modem នោះ សូមចុច Run autorun.exe ។
បន្ទាប់មកវានឹងធ្វើការដំឡើងដោយខ្លួនរហូតដល់ចេញផ្ទាំងដូចខាងក្រោម រួចចុច Finish ។
ចំណែកខាងក្រោមនេះជាផ្ទាំងសម្រាប់ធ្វើការ Configure ដើម្បីប្រើប្រាស់ Internet

ចំពោះការ Configure នេះដែរយើងត្រូវដឹងពី Phone Number, User Name, Password និង APN ។ ជាទូទៅ Phone Number យើងត្រូវដាក់ *99# ហើយ UserName, Password និង APN គឺទៅតាមក្រុមហ៊ុនទូរសព្ទដែលយើងប្រើ ។
ខាងក្រោមនេះយើងនឹងបង្ហាញពី UserName, Password និង APN សម្រាប់ធ្វើការប្រើប្រាស់ Internet របស់ក្រុមហ៊ុនមួយចំនួន ៖
- Smart Mobile សម្រាប់អ្នកដែលចង់ធ្វើការប្រើប្រាស់ Internet ជាមួយក្រុមហ៊ុន Smart នោះអ្នកគ្រាន់តែធ្វើការបំពេញ APN=smart ជាការស្រេច ។
- Beeline សម្រាប់ប្រព័ន្ធទូរសព្ទនេះអ្នកគ្រាន់តែបំពេញ APN= gprs.beeline.com.kh
- Cellcard ចំពោះក្រុមហ៊ុន Cellcard វិញអ្នកត្រូវបំពេញ UserName=cellcard, Password=cellcard និង APN=mobitel
បន្ទាប់ពីអ្នក ធ្វើការ Configure បានត្រឹមត្រូវរួច សូមធ្វើការចុច Connect ដើម្បីភ្ជាប់ ហើយប្រសិនជាភ្ជាប់បានសម្រេចវានឹងចេញពាក្យ Connect នៅត្រង់ Status ។

Tag :
ព័ត៌មានវិទ្យា