
ផ្ទាំងឃោសនានៅក្រុងសេអ៊ូលអំពីការវះកាត់កែថ្គាមនិងចង្ការ


មុខតូចជាមួយនឹងចង្ការរាងអក្សរVនិងថ្គាមធម្មតា ត្រូវបានគេគិតថាជាសញ្ញាសំគាល់នៃរូបសម្ផស្សរបស់ស្ត្រី ភាគច្រើននៅអាស៊ីបូព៌ា ជាមួយនឹងច្រមុះខ្ទង់ខ្ពស់និងភ្នែកធំ។

បុរស ស្ត្រីកូរ៉េខាងត្បូងនៅមុននិងក្រោយការវះកាត់








ទោះជាប្រឈមគ្រោះថ្នាក់ មុខរបរកែសម្ផស្សដ៏រីកលូតលាស់របស់ប្រទេសមុខជាទទួលបានចំណូលច្រើន ពីនិន្នាការនិយមការវះកាត់ចុងក្រោយ ក្នុងពេលផ្ទាំងឃោសនាអំពីការវះកាត់បែបនេះក៏កំពុងផុសផុលផងដែរ។
ផ្ទាំងឃោសនាមួយដែលផ្សព្វផ្សាយអំពីគ្លីនិចវះកាត់នៅស្ថានីយ រថយន្តក្រោមដីមួយនៅក្រុងសេអ៊ូលនិយាយថា”គ្លីនិចវះកាត់ថ្គាម ដែលជ្រើសដោយស្ត្រីពិបាកផ្គាប់បំផុត”។
ផ្ទាំងឃោសនាមួយទៀតនៅលើរថយន្តក្រុងនិយាយថា”គ្រប់គ្នា លើកលែងអ្នកបានធ្វើវា”។
តារាកូរ៉េខាងត្បូងមួយចំនួនក៏ត្រូវបានគេនិយាយថាបានធ្វើ ការវះកាត់និងបន្ទាប់មកត្រូវបានសរសើរក្នុងកម្មវិធីទូរទស្សន៍ថាវា បានផ្តល់អោយពួកគេនូវជីវិតថ្មី។
គ្រូពេទ្យម្នាក់បាននិយាយថាការវះកាត់កែថ្គាមបានចាប់ផ្តើមកាលពី ៤ឆ្នាំមុន នៅពេលគ្លីនិចធ្មេញនៅក្រុងសេអ៊ូលមួយបានឃោសនាធ្វើការវះកាត់។វា បានក្លាយជាពេញនិយម ដោយពួកគ្រូពេទ្យវះកាត់កែសម្ផស្សឃោសនាអំពីការវះកាត់ ជាហេតុធ្វើអោយថ្លៃធ្លាក់ចុះនិងកាន់តែងាយរកកន្លែងធ្វើការវះកាត់។
ការសិក្សាកាលពីពេលថ្មីៗ បានប៉ាន់ប្រមាណថាមនុស្សប្រមាណ៥.០០០នាក់បានធ្វើការវះកាត់បែបនេះ ជារៀងរាល់ឆ្នាំ តែ៥២ភាគរយនៃអ្នកដែលធ្វើការវះកាត់បានមានបញ្ហាញាណ ដូចជាស្ពឹកមុខ។
ស៊ីន ហ្យុន-ហូ មេធាវីខាងវេជ្ជសាស្ត្រភ្លាំងភ្លាត់ម្នាក់នៅក្រុងសេអ៊ូល បាននិយាយថា លោកបានឃើញករណីដែលការវះកាត់បានបណ្តាលអោយឈឺថ្គាមជាប្រចាំ មាត់វៀច ធ្មេញមិនស៊ីគ្នានិងមិនអាចទំពារឬញញឹមជាដើម។
បញ្ហានេះបានរំលេចអោយឃើញខ្លាំងកាលពីខែសីហានៅពេលស្ត្រីវ័យ២៣ ឆ្នាំម្នាក់ បានសម្លាប់ខ្លួនឯងបន្ទាប់ពីការវះកាត់ថ្គាម។
នាងបានបន្សល់ទុកលិខិតធ្វើអត្តឃាតមួយដោយបានពន្យល់អំពីការ អស់សង្ឃឹមរបស់នាងក្រោយការវះកាត់ដែលមិនអាចអោយនាងទំពារអាហារ ឬឈប់យំដោយសារការខូចសរសៃប្រសាទ៕
Tag :
ព័ត៌មាន