ស្រ្តីជាច្រើន នៅពេលដែលឃើញកូនតូចគេងស្រមុក គិតថា កូនកំពុងគេងលក់ស្រួល
។តាមពិត ពុំមែនដូច្នោះទេ វាជាការយល់ខុស ទាំងស្រុង ព្រោះការដេកស្រមុកនោះ
ប្រៀបដូចជា សញ្ញាប្រកាសអាសន្នម្យ៉ាង ដែលបញ្ផាក់ថា
កូនរបស់អ្នកកំពុងដកដង្ហើមមិនស្រួល ឬនិយាយងាយៗ
គឺថាកំពុងដកដង្ហើមខុសប្រក្រតីនោះឯង ។នៅពេលបានដឹងដូចនេះហើយ អ្នកគួរឩស្សាហ៍ សង្កេតមើលការដកដង្ហើមរបស់កូនអ្នក ថាយ៉ាងដូចម្តេច ? ប្រសិនបើកូនអ្នកមានអាការ:គេងស្រមុក លឺសូរខ្លាំងនិងឈប់ស្រមុកមួយភ្លែតៗ ក្នុងខណៈដែល ដើមទ្រូង និងក្បាលពោះលោតផឺតផតឡើងខ្លាំងឡើងៗ រួមទាំងដេករលាប់រសល់ ត្រឡប់ខ្លួនចុះឡើងញឹកញាប់ និងទទួលទានអាហារបានតិច ការលូតលាស់រាងកាយ មានភាពយឺតយ៉ាវនោះ អ្នកគួរប្រញាប់ទៅពិគ្រោះ ជាមួយគ្រូពេទ្យភ្លាម ព្រោះអាចធ្វើអោយមានអន្តរាយ ដោយស្មានមិនដល់ ដល់កូនរបស់អ្នកបាន ។
Tag :
ព័ត៌មាន